ចាប់ផ្ដើមដាំលេីទឹកខ្នាត តូចៗនៅផ្ទះ
ការដាំបន្លែដោយប្រើប្រព័ន្ធ Hydroponic គឺជាវិធីដាំបន្លែស្អាត អនាម័យ និងគ្មានដី។ វាសមស្របសម្រាប់គេហដ្ឋាន អាផាតមិន ឬវ៉េរ៉ង់ដារតូចៗ ។ វាជួយសន្សំទឹក បន្ថយសត្វល្អិត និងអាចប្រមូលផលលឿនជាងការដាំដីទូទៅ។ ១. ជ្រើសរើសទីតាំងសមរម្យ •ជ្រើសកន្លែងត្រជាក់ មានខ្យល់អូសចេញចូលល្អ។ •អាចប្រើ បាល់ខនី ដំបូល ឬបន្ទប់ដែលមានភ្លើង Grow Light។ •សីតុណ្ហភាពល្អបំផុត៖ ២០–២៨°C។ ២. ជ្រើសប្រព័ន្ធសាមញ្ញសម្រាប់ចាប់ផ្ដើម ចាប់ផ្ដើមតូចៗជាមុន ដើម្បីយល់ពីរបៀបប្រព័ន្ធនេះធ្វើការ។ •វិធី Kratky៖ មិនចាំបាច់ប្រើអគ្គិសនី សាកសមសម្រាប់សាឡាត់ និងគ្រឿងទេស។ •Deep Water Culture (DWC)៖ ប្រើម៉ាស៊ីនបាញ់ខ្យល់ ដាំលូតលាស់លឿនជាង។ •NFT (Nutrient Film Technique)៖ ប្រព័ន្ធលំហូររហ័ស មានទិន្នផលច្រើនសម្រាប់ដំណាំធំៗ។ ៣. ប្រើបំពង់ ឬធុងសមស្របជាមួយវត្ថុដាំ •ប្រើធុង ផ្លាស្ទីក សុវត្ថិភាពសម្រាប់អាហារ និងមានគំរប។ •ធ្វើរន្ធដាក់ កន្ត្រកដាំ ។ •ប្រើ ស្រកីដូងម៉ត់, ភឺឡាយត៍ ឬ ឃ្លេយ៍ ជាមធ្យោបាយដាំ ។ •ឲ្យឫសប៉ះទឹកជាមួយសារធាតុចិញ្ចឹម ហើយមានខ្យល់ចេញចូលបាន។ ៤. រៀបចំជីអាបេ និងត្រួតពិនិត្យ pH •ប្រើជីអាបេ របស់ BeGreen Dynamics ឬសារធាតុស្តង់ដារ។ •លាយតាមអត្រាផ្ដល់លើស្លាកផលិតផល។ •រក្សា pH ចន្លោះ ៥.៥–៦.៥ ដើម្បីឲ្យដំណាំស្រូបជាតិល្អ។ •ប្រើ pH និង EC meter យ៉ាងហោចត្រួតពិនិត្យម្តងក្នុងមួយសប្តាហ៍។ ៥. ដំណាំងាយស្រួលដាំសម្រាប់អ្នកចាប់ផ្ដើមដំបូង ដំណាំទាំងនេះសមស្របសម្រាប់ប្រព័ន្ធតូចៗ៖ •សាឡាត់ •ជីនាងវង...
Read more...