ចាប់ផ្ដើមដាំលេីទឹកខ្នាត តូចៗនៅផ្ទះ

ការដាំបន្លែដោយប្រើប្រព័ន្ធ Hydroponic គឺជាវិធីដាំបន្លែស្អាត អនាម័យ និងគ្មានដី។ វាសមស្របសម្រាប់គេហដ្ឋាន អាផាតមិន ឬវ៉េរ៉ង់ដារតូចៗ  ។ វាជួយសន្សំទឹក បន្ថយសត្វល្អិត និងអាចប្រមូលផលលឿនជាងការដាំដីទូទៅ។

១. ជ្រើសរើសទីតាំងសមរម្យ

•ជ្រើសកន្លែងត្រជាក់ មានខ្យល់អូសចេញចូលល្អ។

•អាចប្រើ បាល់ខនី ដំបូល ឬបន្ទប់ដែលមានភ្លើង Grow Light។

•សីតុណ្ហភាពល្អបំផុត៖ ២០–២៨°C។


២. ជ្រើសប្រព័ន្ធសាមញ្ញសម្រាប់ចាប់ផ្ដើម

ចាប់ផ្ដើមតូចៗជាមុន ដើម្បីយល់ពីរបៀបប្រព័ន្ធនេះធ្វើការ។

•វិធី Kratky៖ មិនចាំបាច់ប្រើអគ្គិសនី សាកសមសម្រាប់សាឡាត់ និងគ្រឿងទេស។

•Deep Water Culture (DWC)៖ ប្រើម៉ាស៊ីនបាញ់ខ្យល់ ដាំលូតលាស់លឿនជាង។

•NFT (Nutrient Film Technique)៖ ប្រព័ន្ធលំហូររហ័ស មានទិន្នផលច្រើនសម្រាប់ដំណាំធំៗ។

៣. ប្រើបំពង់ ឬធុងសមស្របជាមួយវត្ថុដាំ

•ប្រើធុង ផ្លាស្ទីក សុវត្ថិភាពសម្រាប់អាហារ និងមានគំរប។

•ធ្វើរន្ធដាក់ កន្ត្រកដាំ ។ 

•ប្រើ ស្រកីដូងម៉ត់, ភឺឡាយត៍ ឬ ឃ្លេយ៍ ជាមធ្យោបាយដាំ ។ 

•ឲ្យឫសប៉ះទឹកជាមួយសារធាតុចិញ្ចឹម ហើយមានខ្យល់ចេញចូលបាន។

៤. រៀបចំជីអាបេ និងត្រួតពិនិត្យ pH

•ប្រើជីអាបេ របស់ BeGreen Dynamics ឬសារធាតុស្តង់ដារ។

•លាយតាមអត្រាផ្ដល់លើស្លាកផលិតផល។

•រក្សា pH ចន្លោះ ៥.៥–៦.៥ ដើម្បីឲ្យដំណាំស្រូបជាតិល្អ។

•ប្រើ pH និង EC meter យ៉ាងហោចត្រួតពិនិត្យម្តងក្នុងមួយសប្តាហ៍។

៥. ដំណាំងាយស្រួលដាំសម្រាប់អ្នកចាប់ផ្ដើមដំបូង

ដំណាំទាំងនេះសមស្របសម្រាប់ប្រព័ន្ធតូចៗ៖

•សាឡាត់

•ជីនាងវង

•ត្រកួន

•ស្ពៃតឿ

•ស្ពៃក្រញ៉ាញ់

៦. គ្រប់គ្រងភ្លើង និងទឹក

•ផ្ដល់ពន្លឺប្រហែល ១២–១៦ ម៉ោងក្នុងមួយថ្ងៃ។

•បន្ថែមទឹកពេលត្រូវខះ ស្រកទឹក ។ 

•សម្អាតធុងរៀងរាល់ពីរសប្តាហ៍ដើម្បីបង្ការជីវៈអាល់ហ្គី ស្លែ ។ 

៧. ប្រមូលផល និងដាំជំនួសវិញ

•ប្រមូលពេលស្លឹកដុះពេញទំហំ។

•ដាំគ្រាប់ពូជជំនួសភ្លាមៗ ដើម្បីរក្សាផលិតភាពជាប់ៗគ្នា។

💰 គំរូថ្លៃចំណាយសម្រាប់បងប្អូនត្រៀម

សម្ភារៈ តម្លៃប្រហែល

ធុងទឹក ១០លីត្រ មានគំរប $3

ម៉ាស៊ីនបូមទឹក $10

សារជាតិចិញ្ចឹម Hydroponic $2

ស្រកីដូងម៉ត់ $1.25

អេប៉ុង   $0.25

គ្រាប់ពូជ (Seedlings) $1

វាស់ pH $5

វាស់ ជី $5

សរុបប្រហែល៖ $27.5


ហេតុអ្វីត្រូវចាប់ផ្ដើម ដាំបន្លែលេីទឹក នៅផ្ទះ

សន្សំទឹកបានដល់ ៩០% ប្រៀបធៀបនឹងការដាំដី។

លូតលាស់លឿនជាងដល់ ២ ដង។

អាចដាំបន្លែស្អាតមានសុវត្ថិភាព ទោះនៅកន្លែងតូចក៏ដោយ។

តើអ្នករួចរាល់ដើម្បីចាប់ផ្ដើមសួន លេីទឹកខ្នាតតូច នៅផ្ទះហើយឬនៅ?

👉 បញ្ជាទិញ ឈុតរៀនដាំដំបូង និងជាតិចិញ្ចឹមសម្រាប់ដំណាំ ត្រឹមតែ $15 ពី

🌐 www.begreendynamics.com

ទទួលបាន ការប្រឹក្សាឥតគិតថ្លៃពីក្រុមអ្នកជំនាញ BeGreen Dynamics

ដើម្បីឲ្យអ្នកអាចដាំបន្លែស្អាត ទាន់សម័យ និងទទួលបានផលល្អជាបន្តបន្ទាប់។ 🌱