ការដាំដុះដោយប្រព័ន្ធ Hydroponic ធ្វើឲ្យរុក្ខជាតិលូតលាស់លឿន និងមិនប្រើដី ប៉ុន្តែការខ្វះការយកចិត្តទុកដាក់ អាចបណ្តាលឲ្យប្រព័ន្ធខូចខាតបាន។ សូមប្រុងប្រយ័ត្នជៀសវាងកំហុសទាំងនេះដើម្បីរក្សារុក្ខជាតិឲ្យមានសុខភាពល្អ និងទទួលទិន្នផលល្អ៖
១. ផ្សំសារធាតុចិញ្ចឹមមិនត្រឹមត្រូវ
-
រុក្ខជាតិត្រូវការសារធាតុចិញ្ចឹមតាមដំណាក់កាលនីមួយៗនៃការលូតលាស់។
-
បើសារធាតុច្រើនពេក ឬតិចពេក អាចបណ្ដាលឲ្យស្លឹកលឿង ឫឫសខ្សោយ។
-
ប្រើជី Hydroponic ដែលមានសារធាតុត្រឹមត្រូវ និងពិនិត្យ EC ជាញឹកញាប់។
២. មិនគ្រប់គ្រងកម្រិត pH
-
បើកម្រិត pH ខុស រុក្ខជាតិមិនអាចស្រូបសារធាតុចិញ្ចឹមបាន។
-
កម្រិតល្អបំផុតគឺចន្លោះពី 5.5 ដល់ 6.5 សម្រាប់រុក្ខជាតិភាគច្រើន។
-
ពិនិត្យរៀងរាល់ថ្ងៃ ហើយប្រើ pH up/down ដើម្បីកែសម្រួល។
៣. ខ្វះអុកស៊ីសែននៅក្នុងទឹក
-
ឫសត្រូវការអុកស៊ីសែនដើម្បីស្រូបសារធាតុចិញ្ចឹម។
-
ប្រព័ន្ធដែលខ្វះខ្យល់ចេញចូលអាចបណ្ដាលឲ្យឫសរលួយ និងលូតលាស់យឺត។
-
ប្រើម៉ាស៊ីនបូមអាកាស ឬថ្មអុកស៊ីសែន ដើម្បីរក្សាទឹកឲ្យស្រស់។
៤. ពន្លឺមិនគ្រប់គ្រាន់ ឬច្រើនពេក
-
ពន្លឺជាអាហាររបស់រុក្ខជាតិ។ បើតិចពេក រុក្ខជាតិលូតលាស់យឺត បើច្រើនពេក ស្លឹកអាចឆេះ ។
-
បើខ្វះពន្លឺប្រើអំពូល Grow Light ដែលសមស្រប និងគ្រប់គ្រងម៉ោងបើកបិទដោយ Timer។
៥. ប្រព័ន្ធមិនស្អាត ឬមិនថែទាំទៀងទាត់
-
ការរីករាលដាលស្លែ ការជ្រាបអំបិល ឬឫសងាប់ អាចធ្វើឲ្យបំពង់ស្ទះ និងមានជំងឺកើតឡើង។
-
សម្អាតប្រព័ន្ធរៀងរាល់ ២ សប្ដាហ៍។
-
លាងធុង បំពង់ និងម៉ាស៊ីនបូមមុនពេលបញ្ចូលទឹកជីថ្មី។
ការថែទាំទៀងទាត់ជាវិធីដ៏ល្អបំផុតក្នុងការជៀសវាងបញ្ហា Hydroponic ដោយត្រួតពិនិត្យ pH, EC, ពន្លឺ និងភាពស្អាត។
សម្រាប់ជី និងប្រព័ន្ធ Hydroponic មានគុណភាព សូមចូលមើល BeGreen Dynamics ដៃគូដែលអ្នកទុកចិត្តក្នុងការដាំដុះបែបទំនើប។
