ហេតុអ្វីបានជា ដំណាំប៉េងប៉ោះលូតលាស់ល្អ ប៉ុន្តែផ្កាជ្រុះ ឬ គ្មានផ្កាគ្មានផ្លែ

ហេតុអ្វីបានជា ដំណាំប៉េងប៉ោះលូតលាស់ល្អ ប៉ុន្តែផ្កាជ្រុះ ឬ គ្មានផ្កាគ្មានផ្លែ

 

ប៉េងប៉ោះលូតលាស់ល្អ ប៉ុន្តែផ្កាជ្រុះ ឬ គ្មានផ្កាគ្មានផ្លែ

បោះពុម្ព 21 វិច្ឆិកា 2025 · BeGreen Dynamics · ព័ត៌មានសម្រាប់កសិករនៅកម្ពុជា

ប៉េងប៉ោះលូតលាស់ល្អទាំងប្រព័ន្ធដី និងហាយដ្រូផូនិច ប៉ុន្តែកសិករជាច្រើនជួបបញ្ហាផ្កាជ្រុះ ។ ដើមមើលទៅរឹងមាំ ប៉ុន្តែផ្កាមិនកាន់ និងមិនមានផ្លែ ។ បញ្ហានេះកើតឡើងមកពីរុក្ខជាតិទទួលសញ្ញាលូតលាស់ តែខ្វះសញ្ញាកាន់ផ្លែផ្កា ។

មូលហេតុសំខាន់

  • សីតុណ្ហភាព
  • ការផ្ទេរលំអងផ្កា
  • ជីមិនត្រឹមត្រូវ
  • សំណើមខ្ពស់ ឬទាប
  • ខ្យល់ និងលំហូរខ្យល់

សីតុណ្ហភាពមិនសមស្រប

  • ការដាំលើទឹកតំរូវការ 18–28°C សម្រាប់ផ្កាមានលំនឹង។
  • កម្តៅលើស 32°C ធ្វើឲ្យផ្កាស្ងួត និងជ្រុះ។
  • តែបើត្រជាក់ក្រោម 15°C ផ្តល់ផលប៉ះពាល់នឹងការបង្កើតលំអង ។
  • ប្រើស្បៃម្លប់ ដើម្បីបន្ថយកម្តៅនៅរដូវក្តៅ។
  • រក្សាទឹកជីក្រោម 24°C នៅប្រព័ន្ធហាយដ្រូផូនិច។

ការផ្ទេរលំអង

  • ប្រព័ន្ធហាយដ្រូផូនិចនៅតែត្រូវការរង្គើដើម អាចពីខ្យល់ ឬដោយដៃ ដើម្បីរលាស់លំអងចេញ។
  • អង្រួនដើមស្រាលៗរៀងរាល់ព្រឹក ដើម្បីជួយអោយលំអងខ្ទាតចេញ ទៅប៉ះនឹងបណ្តូលផ្កាញី ។
  • កង្ហារខ្យល់ក៏អាចជួយអោយលំអងសាយភាយបានដែរ ។
  • បច្ចុប្បន្នមានឧបករណ៍ ដាក់លំអងអគ្គិសនីជួយចេញផ្លែបានច្រើន ។

ជីមិនត្រឹមត្រូវ

  • ជីនីត្រូសែនច្រើនធ្វើឲ្យស្លឹកច្រើន ប៉ុន្តែបណ្តាលឲ្យបញ្ឈប់ការកាន់ផ្លែ។
  • ខ្វះកាល់ស្យូម បណ្តាលឲ្យផ្ការជ្រុះ និង រលួយផ្លែផ្នែកខាងចុង ។
  • ប៉ូតាស្យូម ទាបកាត់បន្ថយថាមពលសម្រាប់ផ្កា ។
  • ប្រើជីមានរូបមន្តផ្លែ N ទាប K ខ្ពស់។
  • រក្សា EC នៅចន្លោះ 2.0–2.5 ដំណាក់កាលចេញផ្លែ ។

សំណើម និងខ្យល់

  • សំណើមលើស 80% ធ្វើឲ្យលំអងស្អិត និងមិនអាចផ្លាស់ទីបានងាយ ។
  • សំណើមទាបក្រោម 30% ធ្វើឲ្យផ្កាស្ងួត។
  • រក្សាសំណើមនៅ 55–70% ដោយមានខ្យល់ចរាចរ ។
  • កង្ហារជួយអោយសំនើមមានតុល្យភាពក្នុងរោងដាំ។

បញ្ហាទឹក និងឫស

  • ទឹកច្រើនពេក ធ្វើឲ្យឫសខ្សោយ និងអុកស៊ីសែនទាប។
  • ទឹកតិចពេក រារាំងការបញ្ជូនជីទៅផ្កា។
  • ប្រើម៉ូទ័រខ្យល់ក្នុងធុង និងរក្សា pH 5.8–6.2 ដើម្បីទទួលជីល្អ។

សត្វល្អិត និងជំងឺ

  • ពពួកទ្រីប និង ចាំ វាយប្រហារផ្កា ដូច្នេះផ្លែពុំអាចមាន ។
  • ត្រួតពិនិត្យផ្ការរៀងរាល់សប្ដាហ៍។
  • ដកផ្កាដែលមានរោគ និងកែជីភ្លាមៗ។

សកម្មភាពប្រចាំសប្ដាហ៍

  • ពិនិត្យសីតុណ្ហភាពនិងសំណើមជុំវិញផ្កា។
  • ប្តូរជីពីវគ្គលូតលាស់ទៅវគ្គចងផ្កាផ្លែ។
  • អង្រួនដើមស្រាលៗរៀងរាល់ព្រឹក និងថែរក្សាចរាចរណ៍ខ្យល់។
  • តាមដាន EC និង pH រៀងរាល់ថ្ងៃ។
  • ពិនិត្យសត្វល្អិតជុំវិញផ្កា និងដកចេញបើមាន។

លទ្ធផលបន្ទាប់ពីកែរួច

  • ផ្កានៅជាប់រយៈពេលវែង។
  • លំអង ផ្លាស់ទីបានល្អ និងក្តឹបផ្លែកើតក្នុងកំឡុងពេលខ្លី។
  • ប៉េងប៉ោះផ្លែច្រើន និងផ្លែធំលឿន។

បញ្ហារលំផ្កា ដោះស្រាយបានបើអ្នកធ្វើឲ្យបរិយាកាសនៅជុំវិញផ្កាស្ថេរ និងផ្លាស់វគ្គជីទៅកាន់វគ្គចងផ្លែ។ កសិករនៅកម្ពុជា ធ្លាប់ឃើញការកើនផលិតភាពភ្លាមពេលកែលំអរ pollination ខ្យល់ និងជីចងផ្លែ។

មើលផលិតផលសម្រាប់ប៉េងប៉ោះ