ឫសដំណាំរបស់អ្នកប្រែជាពណ៌ត្នោត ព្រោះអ្នកមើលរំលងអ្វីមួយដ៏សំខាន់
ឫសពណ៌ត្នោតបង្ហាញថា ទឹកមានអុកស៊ីសែនទាប។ កែលម្អ 3 ចំណុចសំខាន់៖ សីតុណ្ហភាពទឹក ខ្យល់ និងចរាចរទឹក។
ហេតុអ្វីឫសប្រែពណ៌ត្នោត
- ឫសពណ៌ត្នោតបង្ហាញអុកស៊ីសែនទាបក្នុងធុងទឹក។
- អុកស៊ីសែនទាបធ្វើឲ្យឫសលូតលាស់ខ្សោយ និងងាយរលួយ។
- EC និង pH អាចត្រឹមត្រូវ ប៉ុន្តែឫសនៅតែខូចបាន។
ចំណុចត្រូវគ្រប់គ្រង៖
សីតុណ្ហភាពទឹក
- រក្សាទឹកនៅចន្លោះ 18–22°C។
- ទឹកក្តៅមានអុកស៊ីសែនតិច និងជំរុញបាក់តេរីកើនឡើង ។
- រកទីតាំងមានម្លប់ ឬគម្រប ដើម្បីការពារពន្លឺថ្ងៃចូល ។
- កុំដាក់ម៉ូទ័រ អំពូល ឬ គ្រឿងអេឡិចត្រូនិកដែលសាយភាយកំដៅក្តៅនៅក្បែរធុងទឹក។
ខ្យល់
- គួរប្រើម៉ូទ័រខ្យល់បើចាំបាច់ ដែលសមស្របនឹងទំហំនៃធុង។
- សម្អាត ថ្មខ្យល់ រៀងរាល់សប្ដាហ៍។
- ប្តូរ ថ្មខ្យល់ ពេលពពុះចេញតិចទៅៗ ។
- បន្ថែម ថ្មខ្យល់ ទី 2 សម្រាប់ប្រព័ន្ធធំ។
- ពិនិត្យបំពង់ខ្យល់មើលថាតើមានធ្លាយ ឬបត់ឬទេ។
ចរាចរទឹក
- រក្សាលំហូរទឹកមិនដាច់ ។
- ទឹកដែលនៅនឹង ធ្វើឲ្យបាក់តេរីកើន និងអុកស៊ីសែនធ្លាក់ចុះ។
- សម្អាត ចម្រោះទឹករបស់មូទ័របើមាន ដើម្បីរក្សាកម្លាំងម៉ូទ័រ។
- លាងបំពង់រៀងរាល់សប្ដាហ៍បើធ្ងន់ធ្ងរ ។
ត្រួតពិនិត្យឫស និងការសម្អាត
- ឫសល្អតែងតែពណ៌ស។
- ឫសពណ៌ត្នោត ឬរអិល ផុយ បង្ហាញអុកស៊ីសែនទាប ។
- ក្លិនឆ្អួលបង្ហាញឫសចាប់ផ្តើមរលួយ។
- ត្រួតពិនិត្យឫសរៀងរាល់ពេលប្តូរទឹក។
- កាត់ឫសខូចចេញ ហើយបន្ថែមអុកស៊ីសឺនភ្លាមៗ។
ការថែទាំប្រចាំសប្ដាហ៍
- លាងធុងទឹករៀងរាល់ 7 ថ្ងៃ ករណីធ្ងន់ធ្ងរ ។
- ដោះស្រាយបញ្ហាស្លែឲ្យទាន់ពេល។
- ប្រើជក់សម្រាប់សម្អាតតាមជ្រុងបំពង់។
- រក្សាគម្របឲ្យស្អាត ដើម្បីការពារធូលី និងសត្វល្អិត។
លទ្ធផលដែលអ្នកនឹងឃើញ
- ឫសត្រលប់មកពណ៌សវិញ ពេលអុកស៊ីសែនកើនឡើង។
- រុក្ខជាតិទទួលជីបានលឿន។
- ស្លឹកស្រស់បំព្រង និងលូតលាស់លឿនក្នុងរយៈពេលខ្លី។
- ទិន្នផលកាន់តែប្រសើរ ពេលតំបន់ឫសមានស្ថិរភាព។