ឫសបន្លែអ្នករលួយ ព្រោះខ្យល់ចេញចូលមិនគ្រប់គ្រាន់

ការរលួយឫសកើតពេលអុកស៊ីសែនក្នុងទឹកធ្លាក់ចុះ និងបាក់តេរីអាក្រក់កើនក្នុងទឹកដែលនៅស្ងៀម ។ ខ្យល់ចេញចូលមិនគ្រប់គ្រាន់ ជាមូលហេតុធំបំផុត ។ ទោះជា EC និង pH មើលទៅត្រឹមត្រូវ ឫសនៅតែផុយរលួយ និងពណ៌ត្នោត ព្រោះខ្វះអុកស៊ីសែន។
ហេតុអ្វីខ្យល់សំខាន់
- ខ្យល់រក្សាអុកស៊ីសែនឲ្យមានស្ថិរភាព។
- អុកស៊ីសែនការពារការរលួយ និងជំងឺឫស។
- ខ្យល់គ្រប់គ្រាន់កាត់បន្ថយការភាពអសកម្មនៃដំណាំ ។
- មានខ្យល់ចេញចូលធ្វើអោយសីតុណ្ហភាពក្នុងធុងឲ្យស្ថេរ។
សញ្ញាថាបង្ហាញថាខ្សោយមិនគ្រប់គ្រាន់
- ឫសពណ៌សក្លាយជាពណ៌ត្នោត ឬ ផុយរលួយ ។
- មានសភាពរអិលលើឫស។
- ទឹកមានក្លិនស្អុយ។
- ដំណាំនៅតែស្រពោនទោះមានទឹកនិងជីគ្រប់គ្រាន់។
- បើដាំប្រព័ន្ធ DWC ខ្យល់ចេញខ្សោយ ឬមិនស្មើ។
វិធានការកែលម្អខ្យល់
- ប្រើម៉ូទ័រខ្យល់កម្លាំងសមរម្យនឹងទំហំធុង។
- បន្ថែម Air Stone ច្រើនសម្រាប់ធុងធំ ឬធុងវែង។
- ប្តូរ Air Stone រៀងរាល់ 3–4 សប្ដាហ៍ ឬពេលពពុះធ្លាក់ចុះ។
- រក្សារទុយោខ្យល់អោយស្មើ មិនឲ្យបត់ ឬស្ទះ។
- សម្អាតតម្រងម៉ូទ័រ ដើម្បីទប់បញ្ហាការស្ទប់ខ្យល់។
បង្កើនចលនាទឹក
- ដាក់ ម៉ូទ័របូមទឹកអោយលំហូរចេញចូល។
- សម្អាតតម្រងរបស់ ម៉ូទ័របូម រៀងរាល់សប្ដាហ៍។
- លាងបំពង់ដាំនិងទុយោទឹក ដើម្បីជៀសវាងស្លែ និងកាកសំណល់។
- បញ្ជាក់មិនឲ្យមានតំបន់ទឹកនឹងថ្កល់ ។
គ្រប់គ្រងសីតុណ្ហភាពទឹក
- រក្សាទឹកនៅចន្លោះ 18–22°C។
- ទឹកក្តៅកាត់បន្ថយអុកស៊ីសែន និងពន្លឿនការបង្កររោគ។
- ប្រើស្បៃការពារកំដៅ ឬគម្រប ដើម្បីទប់ពន្លឺថ្ងៃលើធុង។
- ដាក់ធុងនៅកន្លែងត្រជាក់ មានខ្យល់ចេញចូល។
កម្មវិធីថែទាំប្រចាំសប្ដាហ៍
- លាងធុងរៀងរាល់ 7 ថ្ងៃ។
- លាង Air Stone និងទុយោបូមទឹក។
- កាត់ឫសខូច ដើម្បីកាត់បន្ថយការឆ្លង។
- ប្តូរទឹក 20–30% ពាក់កណ្ដាលសប្ដាហ៍ ដើម្បីបញ្ចូលអុកស៊ីសែនថ្មី។
លទ្ធផលបន្ទាប់ពីកែត្រឹម
- ឫសត្រលប់មកពណ៌សវិញ។
- រុក្ខជាតិទទួលជីបានលឿន និងមានសុខភាពល្អ។
- ស្លឹកមានពណ៌ស្រស់ និងរឹងមាំ។
- ប្រព័ន្ធមានស្ថេរភាពនៅរដូវក្ដៅ។