តេស្ត តែ 1 នាទី បង្ហាញថា ជីអ្នកពុំមានតុល្យភាព
ជីពុំមានតុល្យភាពជាច្រើនករណីមិនបង្ហាញខ្លួនអោយឃើញភ្លាមៗនោះទេ ។ ស្លឹកអាចមើលទៅធម្មតា ប៉ុន្តែនៅផ្នែកឫស សារជាតិចិញ្ចឹមអាចផ្លាស់ប្តូររៀងរាល់ថ្ងៃ ។ តេស្ត 1 នាទីជារបៀបសាមញ្ញក្នុងការចាប់បញ្ហាបានមុន មុនពេលស្លឹកលឿង ឫសលូតយឺត ឬដំណាំឈប់លូតលាស់តែម្តង ។ហេតុអ្វីធ្វើតេស្តនេះមានប្រសិទ្ធភាព
- EC បង្ហាញកម្លាំងសារជាតិចិញ្ចឹមនៅក្នុងទឹក។
- pH បង្ហាញថារុក្ខជាតិអាចទទួលសារជាតិចិញ្ចឹមបានល្អប៉ុណ្ណា។
- សីតុណ្ហភាពប្រាប់ពីល្បឿននៃជីស្រូបសារជាតិចិញ្ចឹមដោយឫសលឿនប៉ុណ្ណា។
- ពេលយកតួរលេខទាំងបីនេះប្រៀបធៀរគ្នា អ្នកឃើញបញ្ហាពិតប្រាក ដែលភ្នែកទទេរមិនមើលឃើញ។
រោគសញ្ញាពីសារជាតិចិញ្ចឹមពុំមានតុល្យភាព
- EC មើលទៅធម្មតា ប៉ុន្តែដំណាំលូតលាស់យឺត។
- pH ឡើង ឬចុះរៀងរាល់ថ្ងៃ។
- សីតុណ្ហភាពកើនឡើង ធ្វើឱ្យអុកស៊ីសែនធ្លាក់ចុះ។
- ស្លឹកចាប់ផ្ដើមស្លេកតាមគែម ឬមាន ឆេះចុង ។
របៀបធ្វើតេស្ត 1 នាទី
- ជំហ៊ាន 1: វាស់ pH និងកត់ត្រាទុក។
- ជំហ៊ាន 2: វាស់ EC បន្ទាប់ពីវាស់ pH រួច ។
- ជំហ៊ាន 3: វាស់សីតុណ្ហភាពទឹក។
- ជំហ៊ាន 4: ប្រៀបធៀបជាមួយតួរលេខពីម្សិលមិញ។
- ជំហ៊ាន 5: ពិនិត្យថាតម្លៃទាំងបីផ្លាស់ក្នុងទិសដៅដូចគ្នាឬទេ។
អត្ថន័យនៃលទ្ធផល
- EC ឡើង: រុក្ខជាតិស្រូបទឹកលឿនជាងបឺតសារជាតិចិញ្ជឹម។
- EC ចុះ: រុក្ខជាតិស្រូបសារជាតិចិញ្ចឹមលឿនជាងទឹក។
- pH ឡើង: ចាប់ផ្តើមកើតមាន សារជាតិចិញ្ចឹមមិនទ្រទ្រង់បានល្អ (nutrient lockout) ។
- pH ចុះ: មានកាកសំណល់ជីវសាស្រ្ត ឬបញ្ហាអតុល្យភាពនៅក្នុងឫស។
- សីតុណ្ហភាពខ្ពស់: បណ្តាលអុកស៊ីសែនធ្លាក់ និងបង្កការអោយ pH ឡើងចុះ ។
របៀបកែតម្រូវ
- EC ខ្ពស់: ថែមទឹកចូលជាមួយទឹកស្អាត។
- EC ទាប: បន្ថែមសារជាតិចិញ្ចឹមម្តងបន្តិចៗ។
- pH ឡើង: បន្ថយសីតុណ្ហភាព និងផ្លាស់ប្ដូរទឹក។
- pH ចុះ: សម្អាតបំពង់ដាំ និងពិនិត្យឫស។
- រក្សាសីតុណ្ហភាព 18–24°C ដើម្បីទទួលសារជាតិចិញ្ចឹមស្ថិតស្ថេរ។
កាលវិភាគថែទាំប្រចាំសប្ដាហ៍
- ធ្វើតេស្ត 1 នាទីរៀងរាល់ព្រឹក។
- កត់ត្រាចំនួនទាំងអស់ ដើម្បីឃើញពីលំនាំ។
- ប្តូរទឹករៀងរាល់ 7 ថ្ងៃ។
- សម្អាតតម្រង និង Air Stone។
- ពិនិត្យពណ៌ឫស សឬ ត្នោត និងក្លិនខុសប្រក្រតី។
លទ្ធផលដែលអ្នកនឹងទទួលបាន
- ស្លឹកនៅតែបៃតងបានយូរ
- ឫសនៅពណ៌ស និងរឹងមាំ។
- ដំណាំលូតលាស់លឿន និងរូបរាងស្អាត មានភាពស្មើគ្នា។
- pH និង EC លែងឡើងចុះភ្លាមៗទៀត។
- ទិន្នផលកើន និងការប្រមូលផល មានស្ថិរភាព។
តេស្ត 1 នាទីនេះ ជួយអ្នកដាំនៅផ្ទះ ឬ ម្ចាស់ហ្វាមនៅកម្ពុជា គ្រប់គ្រងប្រព័ន្ធហាយដ្រូផូនិកបានល្អ ជៀសវាងខាតបង់សារជាតិចិញ្ចឹម និងរក្សាដំណាំឱ្យមានសុខភាពល្អ ទោះបីក្នុងរដូវក្តៅក៏ដោយ។
មើលឧបករណ៍វាស់