សាឡាត់របស់អ្នកបរាជ័យ ព្រោះទឹកមិនត្រឹមត្រូវ

សាឡាត់របស់អ្នកបរាជ័យ ព្រោះទឹកមិនត្រឹមត្រូវ - BeGreen Dynamics

សាឡាត់របស់អ្នកបរាជ័យ ព្រោះទឹកមិនត្រឹមត្រូវ

បោះពុម្ព 23 វិច្ឆិកា 2025 · BeGreen Dynamics

សាឡាត់ប្រតិកម្មលឿនទៅគុណភាពទឹកយ៉ាងលឿន ។ ពេលទឹកនៅក្នុងលក្ខខណ្ឌមិនត្រឹមត្រូវ សាឡាត់លូតលាស់យឺត ធាងស្លឹកខ្សោយ និងឫសខូច ។ EC, pH, សីតុណ្ហភាព និងភាពស្អាតកំណត់តើដំណាំនឹងទទួលបានទិន្នផល ឬបរាជ័យ។

សីតុណ្ហភាពទឹក

  • រក្សាទឹកនៅចន្លោះ 18–22°C។
  • ទឹកឡើងក្តៅកាត់បន្ថយអុកស៊ីសែន និងឫសមានសំពាធ ។
  • កម្តៅជំរុញស្លែ និងបាក់តេរី ។
  • ប្រើម្លប់ឬគម្រប ដើម្បីទប់ថ្ងៃផ្ទាល់លើធុង។
  • ដាក់គ្រឿងអគ្គិសនីដែលជះកំដៅឲ្យឆ្ងាយពីធុងទឹក។

pH

  • រក្សា pH 5.5–6.2 សម្រាប់សាឡាត់។
  • pH ទាបធ្វើឲ្យខ្វះកាល់ស្យូម និងបណ្តាលអោយឆេះត្រួយ
  • pH ខ្ពស់ធ្វើឲ្យការទទួលជីយឺត។
  • វាស់ pH រៀងរាល់ព្រឹក ហើយកែតម្លៃតិចម្តងៗ។
  • រក្សាទុកឧបករណ៍វាស់អោយបានស្អាត ប្រើទឹកស្អាត ។

EC

  • រក្សា EC នៅចន្លោះ 0.8–1.2 (800-1200) ។
  • EC ទាបបណ្តាលឲ្យស្លឹកស្លេក និងលូតលាស់យឺត។
  • EC ខ្ពស់បង្ករឲ្យគែមស្លឹកខ្លោច និងឫសស្ងួត។
  • បន្ថែមជី ទៅតាមដំណាក់កាលលូតលាស់របស់បន្លែ។
  • កំណត់កាលវិភាគប្តូរទឹកប្រចាំសប្ដាហ៍។

អុកស៊ីសែន

  • បើមានអុកស៊ីសែនក៏ល្អ ដើម្បីរក្សាឱ្យពណ៌ស ។
  • អុកស៊ីសែនទាបធ្វើឲ្យឫសពណ៌ត្នោត និងទន់។
  • ប្រើម៉ូទ័រខ្យល់ដែលផ្តល់ពពុះថេរ ។
  • សម្អាត និងប្តូរថ្មខ្យល់បើលែងសូវចេញពពុះ ។
  • រក្សាប្រព័ន្ធទឹកអោយមានលំហូរជាប់ ។

ភាពស្អាត

  • ស្លែ លួចអុកស៊ីសែនពីបំពង់ ។
  • បំពង់កខ្វក់បាក់តេរីជ្រាបរាលដាលបានងាយ។
  • លាងធុងរៀងរាល់ 7 ថ្ងៃ។
  • យកជក់ និងសម្អាតជ្រុងទាំងអស់។
  • រក្សាគម្របឲ្យតឹង ដើម្បីទប់ធូលី និងសត្វល្អិត។

ប្រភពទឹក និងការរៀបចំ

  • ប្រើទឹកចម្រោះ ឬទឹកស្អាត ។
  • ប្រភេទទឹករឹងធ្វើឲ្យ pH ផ្លាស់ប្តូរញឹកញាប់។
  • ក្លរនៅកម្រិតខ្ពស់ប៉ះពាល់ឫស; ទុកទឹកចោល 12–24 ម៉ោង មុនលាយជី។

សញ្ញាបង្ហាញថាទឹកមានបញ្ហា

  • ស្លឹកទន់ ឬធាងធ្លាក់សំយុងចុះ
  • លែងលូតលាស់ ទោះមានពន្លឺគ្រប់គ្រាន់។
  • គែមស្លឹកស្ងួត ។
  • ឫសបាត់បង់ពណ៌ស និងមានក្លិនឆួល។
  • pH និង EC ផ្លាស់ប្តូរលឿនជាងធម្មតា។

របៀបធ្វើប្រចាំថ្ងៃងាយៗ

  • វាស់ pH និងសីតុណ្ហភាពរៀងរាល់ព្រឹក។
  • ត្រួតពិនិត្យ EC មុនផ្តល់ជី។
  • ប្តូរទឹកនៅថ្ងៃដដែលរៀងរាល់សប្ដាហ៍។
  • សម្អាតម៉ូទ័រ និងបំពង់តាមកាលវិភាគ។
  • កត់ត្រារបាយការណ៍វាស់ដើម្បីរកឃើញបញ្ហាបានលឿន ។

សាឡាត់លូតលាស់លឿនពេលទឹកមានស្ថិរភាព។ ពេល pH, EC, សីតុណ្ហភាព និងអុកស៊ីសែននៅក្នុងលក្ខខណ្ឌត្រឹមត្រូវ ឫសរឹង និងស្លឹកស្រស់បំព្រង ។ កសិករនៅកម្ពុជា ប្រើវិធីនេះ ដើម្បីបង្កើនទិន្នផល និងគ្រប់គ្រងប្រព័ន្ធនៅរដូវក្តៅ។

មើលផលិតផលសម្រាប់សាឡាត់